កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ
ចេញ​ផ្សាយ ២៨ កញ្ញា ២០២៤
116

ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ 

លោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងមានកាចូលរួមពីលោកអភិបាលស្រុកបូទុមសាគរ លោកអភិបាលរងស្រុក លោកមេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីការិយាល័យក្រោមឱវាទស្រុក មន្រ្តីនៃមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ៤៦នាក់ ស្រី ០៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter