ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
លោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានដឹកនាំលោក Kazuteru MATSUI ចុះជួបសម្ភាសជាមួយប្រជានេសាទ ស្ថិតនៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីសិក្សាស្រាវជ្រាវស្តីពីតំបន់ទំនាបលិចទឹក នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងចុះសិក្សាស្រាវជ្រាវ ដើម្បីធ្វើនិក្អេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់លោក Kazuteru MATSUI ជានិស្សិតនៃសាកលវិទ្យាល័យ HINOK FUKUSKI UNIVERSITY ប្រទេសជប៉ុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម