ចុះផ្សព្វផ្សាយដល់ប្រជានេសាទអំពីប្រភេទសត្វកម្រដូចជា ជ្រូកទឹក ផ្សោតសមុទ្រ អណ្ដើកសមុទ្រ សេះសមុទ្រជាដើម និងពន្យល់អំពីទោសប្បញ្ញត្តិច្បាប់ស្តីពីជលផល ពន្យល់អំពីសារៈសំខាន់នៃប្រភេទសត្វកម្រ ក្នុងករណីប្រជាពលរដ្ឋនេសាទ
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៤
89

ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីផ្នែក ០១រូប បានចុះផ្សព្វផ្សាយដល់ប្រជានេសាទអំពីប្រភេទសត្វកម្រដូចជា ជ្រូកទឹក ផ្សោតសមុទ្រ អណ្ដើកសមុទ្រ សេះសមុទ្រជាដើម និងពន្យល់អំពីទោសប្បញ្ញត្តិច្បាប់ស្តីពីជលផល ពន្យល់អំពីសារៈសំខាន់នៃប្រភេទសត្វកម្រ ក្នុងករណីប្រជាពលរដ្ឋនេសាទ បានសូមមេត្តារាយការណ៍មកសមត្ថកិច្ចជលផល និងអាជ្ញាធរពាក់ព័ន្ធនៅជិតបំផុត ដើម្បីធ្វើការព្រលែងទៅសមុទ្រវិញ កម្មវិធីប្រព្រឹត្តទៅនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter