ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីសកម្មភាពសាកល្បងដើម្បីបន្សុំាទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់ការនេសាទ និងវារីវប្បកម្ម ដោយដាក់បញ្ចូលនូវប្រព័ន្ឋប្រកាសឱ្យដឹងជាមុន និងការព្យាករណ៍អាកាសធាតុ រៀបចំឡើងដោយរដ្ឋបាលជលផល សហការជាមួយគម្រោង CamAdapt ដោយមានការចូលរួមពីលោកស្រី ឈឹម ចន្ថា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល មន្ទីរបរិស្ថាន សហគមន៍នេសាទ នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌ និងអាជ្ញាធរពាក់ព័ន្ឋ មានអ្នកចូលរួមសរុបចំនួន ៣៤នាក់ ស្រី ០៧នាក់ នៅសាខាកាកបាទក្រហមខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម