ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
លោក សុខ សំអាត អនុប្រធានមន្ទីរ លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាពលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ភីរម្យ អភិបាល នៃគណៈអភិបាលស្រុក មានអ្នកចូលរួមសរុបចំនួន ១៥០នាក់។ វេទិកានេះធ្វើឡើងនៅក្នុងវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតក្នុងភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម