លោក ឡាង គីរី អនុប្រធានមន្ទីរ លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងលោក ឡុង ណារ៉ាត់នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមានការចូលរួមពី អភិបាលរងស្រុក ការិយាល័យជំនាញក្នុងស្រុក កងកំលាំងទាំង៣ប្រភេទ សហគមន៍ និងប្រជាជន កម្មវិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានអ្នកចូលរួមសរុប ១៦៥នាក់។
ថ្ងៃចន្ទ ១៤កេីត ខែភទ្របទ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង