ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
ពេលព្រឹក ៖ លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម និងលោកនាយ-នាយរងខណ្ឌ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ព្រមទាំងមន្ត្រីពាក់ព័ន្ធក្រោមឱវាទមន្ទីរ បានចូលរួមប្រជុំក្រុមការងារចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យា ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរងក្រុងខេមរភូមិន្ទ លោកចៅសង្កាត់រង សង្កាត់ស្មាច់មានជ័យ និងលោកប្រធានភូមិពាក់ព័ន្ធ សរុបអ្នកចូលរួម ចំនួន ១៧ នាក់ក្នុងនោះមានស្ត្រី ចំនួន ០៣នាក់។
ពេលរសៀល ៖ -ក្រុមការងារចុះពិនិត្យទីតាំងដីចម្ការឈើជាក់ស្ដែង ព្រមទាំងថតរូបភាពពីលើអាកាសដោយប្រើ Drone។ - ក្រុមការងារបន្តប្រជុំពិភាក្សាលើទម្រង់ឯកសារសលាកបត្រព័ត៌មាន សម្រាប់ក្រុមការងារចុះប្រមូលព័ត៌មាននៅទីវាលជាក់ស្ដែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម