ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល នៅសាលាស្រុកស្រែអំបិល ដោយមានការចូលរួមពីលោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល លោកមេឃុំទាំង០៦ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកប្រធានការិយាល័យជំនាញជុំវិញស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ សរុបអ្នចូលរួមចំនួន ៤៦នាក់ ស្រី ០៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម