ចុះផ្សព្វផ្សាយច្បាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទឃុំកណ្តោល
ចេញ​ផ្សាយ ២២ សីហា ២០២៤
307

ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤

លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះផ្សព្វផ្សាយច្បាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទឃុំកណ្តោល ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង មេឃុំកណ្តោល កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter