ចុះផ្សព្វផ្សាយច្បាប់លក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ
ចេញ​ផ្សាយ ២០ សីហា ២០២៤
156

ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤

លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះផ្សព្វផ្សាយច្បាប់លក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ និងមានការចូលរួមពីក្រុមប្រឹក្សាឃុំជ្រោយស្វាយ, មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល កម្មវិធីនេះប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមចំនួន ៣០នាក់ ស្រី ០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter