ចុះពិនិត្យតាមដានសំណាបស្រូវ នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ២០ សីហា ២០២៤
161

ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងកញ្ញា ធិញ រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យតាមដានសំណាបស្រូវ នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រូវកសិករឃើញមានមមាចត្នោត និងសង្កើចខ្មៅ ដែលមានផ្ទៃដីរងការប៉ះពាល់ចំនួន ១៨ ហ.ត ក្នុងនៃក្រុមការងារបានណែនាំកសិករមាន៖

- ត្រូវចុះពិនិត្យមើលស្រែជាប្រចាំ យើងអាចដឹងពីវត្តមាននៃពួកមមាចត្នោត និងងាយស្រួលក្នុងការចាត់វិធានការកម្ចាត់

- ត្រូវប្រើប្រាស់ជីអាសូរអោយបានសមស្របទៅតាមដំណាក់កាលលូតលាស់របស់ស្រូវ

- ភ្ជួរដីហាលបន្ទាប់ពីប្រមូលផលរួច

- មិនត្រូវសាប ព្រោះ ឬស្ទូងញឹកពេក

- ត្រូវពន្លិចទឹកក្នុងស្រែ រួចប្រើស្បៃមុងអូសប្រមូលមមាចត្នោតយកទៅកម្ទេចចោល

- ចំពោះស្រែដែលអាចបញ្ចេញបញ្ចូលទឹកបាន យើងអាចប្រើប្រេងម៉ាស៊ូតលាយជាមួយដីខ្សាច់បាចទៅក្នុងផ្ទៃស្រែរួចយកមែកឈើ ឬបន្ទះឫស្សីបាត់ដើមស្រូវដើម្បីទម្លាក់មមាចត្នោត ជាតិប្រេង និងបិទរន្ធដង្ហើមរបស់មមាចត្នោតធ្វើអោយឆាប់ងាប់។ បានផ្តល់ថ្នាំ និងរបៀបប្រើថ្នាំកសិកម្មអោយបានត្រឹមត្រូវតាមបច្ចេកទេស។

ចំនួនអ្នកចូលទស្សនា
Flag Counter