ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសមុទ្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ឬលបពោះវៀនជ្រូកកំពុងធ្វើសកម្មភាពនេសាទ
ចេញ​ផ្សាយ ០៧ សីហា ២០២៤
176

ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ 

ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសមុទ្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ឬលបពោះវៀនជ្រូកកំពុងធ្វើសកម្មភាពនេសាទ ប៉ុន្តែពុំឃើញជនសង្ស័យនិងទូកនេសាទទេ ដោយឧបករណ៍នេសាទទាំងនេះ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តតាមសារាចរលេខ ០២៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ធ្វើការរុះរើ រឹបអូសយកមកស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរបានចំនួន ២២ ខ្សែស្មើនឹងប្រវែង ១៧៦ម៉ែត្រ។ចំពោះករណីលបកន្ទុយកណ្តុរឬលបប្រើស១០០  មានចំនួនដូចខាងលើ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការ ផ្នែករដ្ឋបាលជលផលបូទុមសាគរ ដោយរង់ចាំធ្វើការបំផ្លាញចោលនៅពេលក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter