មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តបច្ចេកទេសសម្រាប់សម្របសម្រួលការនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ ក្រោមអធិបតីភាពលោកស្រី ឈឹម ចន្ថា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព និងមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលបណ្តាទឹកសាប សមុទ្រ និងមន្ត្រីនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល កម្មវិធីប្រព្រឹត្តទៅនៅខេត្តសៀមរាប។
គាំទ្រដោយគម្រោង UNIDO មានអ្នកចូលរួមសរុបចំនួន ៤១នាក់ ស្រី ១២នាក់។
ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម