សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើ ចុះពិនិត្យលើសំណើសុំកាត់ឆ្វៀលដីទំហំ ៨០ហិកតា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
ចេញ​ផ្សាយ ០៦ សីហា ២០២៤
171

លោកនាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើ  ដឹកនាំដោយលោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ ចូលរួមប្រជុំនៅសាលាឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីពិនិត្យលើសំណើសុំកាត់ឆ្វៀលដីទំហំ ៨០ហិកតា របស់ឈ្មោះ ផាត់ សេង និង ប៊ូ ចាន់សូម៉ាឡា ពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១០នាក់។ ក្រោយពីកិច្ចប្រជុំក្រុមការងារចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដីស្នើសុំកាត់ឆ្វៀល  និងពិនិត្យឃើញថាទីតាំងដីស្នើសុំស្ថិតក្នុងសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ឃុំជ្រោយប្រស់ ស្រុកកោះកុង ។

ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

ចំនួនអ្នកចូលទស្សនា
Flag Counter