ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម