សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី " ការប្រមូលធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់បង្ការ និងគ្រប់គ្រងភ្លើងឆេះព្រៃ
ចេញ​ផ្សាយ ០១ សីហា ២០២៤
198

ថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី " ការប្រមូលធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់បង្ការ និងគ្រប់គ្រងភ្លើងឆេះព្រៃ។ សិក្ខាសាលាពិគ្រោះយោបល់ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ  ខេត្តសៀមរាប  ក្រោមអធិបតីភាពលោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក Dr. Park Jungwha តំណាងអង្គការ AFoCO ប្រចាំនៅកម្ពុជាលោកប្រធាន - អនុប្រធាននាយកដ្ឋានជំនាញ នៃរដ្ឋបាលព្រៃឈើ  នាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើ  នាយផ្នែករដ្ឋបាលព្រៃឈើ រាជធានី-ខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល សរុបអ្នកចូលរួមចំនួន ៥០នាក់ ស្រី ០៧នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter