ចូលរួមជាមួយក្រុមការងារគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង
ចេញ​ផ្សាយ ០១ សីហា ២០២៤
182

ថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤

លោក ឡាង គីរី អនុប្រធានមន្ទីរ និងលោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមជាមួយក្រុមការងារគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ពេលព្រឹក ចុះពិនិត្យទីតាំងស្នើសុំសាងសង់ផ្ទះលំហែរកាយ ០១កន្លែង របស់លោក សួរ វីរៈ នៅឃុំកោះស្តេច ស្រុកគិរីសាគរ មានអ្នកចូលរួមសរុបចំនួន ១៥នាក់។

និងពេលរសៀល បានបន្តចុះពិនិត្យសំណង់ខុសច្បាប់ ០១កន្លែង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន  ២៦នាក់។ បន្ទាប់ពីពិនិត្យទីតាំងសាងសង់សំណង់ជាក់ស្តែងក្រុមកាងារមានចំណាត់ការដូចជា៖ ទី១.ទុកពេល ១៥ថ្ងៃ អោយម្ចាស់សាងសង់សំណង់រុះរើដោយខ្លួនឯង, និងទី២.បើមិនរុះរើទេនឹងប្តឹងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter