ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
លោក មុត សុខន មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ តំណាងលោកស្រីអនុប្រធានទទួលបន្ទុករួមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចូលរួមប្រគេនទានព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យបួន ដល់ព្រះសង្ឃគង់ចាំវស្សា នៅវត្តគិរីសាគរ (ហៅវត្តចម្លងគោ) និងវត្តអង្គសិលាមុនី (ហៅវត្តថ្មស) ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រួមជាមួយមន្ត្រីរាជការ តំណាងអង្គភាពជុំវិញខេត្ត តំណាងគណៈអភិបាលស្រុកបូទុមសាគរ ក្រុមប្រឹក្សាឃុំថ្មស ព្រមទាំងពុទ្ធបរិស័ទ ប្រមាណ ៤៥រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម