កិច្ចប្រជុំពិភាក្សា និងពិនិត្យទីតាំងស្នើសុំចិញ្ចឹមបង្គាប៉ារ៉ា និងក្តាមថ្ម របស់លោក រិទ្ធ តារាវិត ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ៣១ កក្កដា ២០២៤
191

ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤

លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោក យន សំណាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមកិច្ចប្រជុំពិភាក្សា និងពិនិត្យទីតាំងស្នើសុំចិញ្ចឹមបង្គាប៉ារ៉ា និងក្តាមថ្ម  របស់លោក រិទ្ធ តារាវិត ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកនាំដោយលោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង។

នៅពេលពិនិត្យទីតាំងជាក់ស្តែង (និយាមកា UTM (48P 368638-1230275) ឃើញថា៖ ១.ទីតាំងនេះជាទីតាំងមានព្រៃលិចទឹកដែល ទើបតែគាស់កាយ ជីកប្រឡាយ ដាំដូងថ្មីៗ, ២.ទីតាំងនេះ ឈូសឆាយ កាយប្រឡាយរំលោភចូលចំណីព្រែកមួយចំនួន, ៣.ទីតាំងនេះគ្មានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០៣នាក់។     

ចំនួនអ្នកចូលទស្សនា
Flag Counter