កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណើសុំដីចម្ការឈើអាកាស្យា ទំហំ ៤៥ ០០០ ម៉ែត្រការ៉េ សម្រាប់សាងសង់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង
ចេញ​ផ្សាយ ៣១ កក្កដា ២០២៤
194

ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម លោកអនុប្រធានមន្ទីរទាំង២ លោកប្រធានការិយាល័រដ្ឋបាល-បគ្គលិក លោកប្រធានការិយាល័យផែនការ-គណនេយ្យ លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមប្រជុំពិនិត្យ ពិភាក្សាលើសំណើសុំដីចម្ការឈើអាកាស្យា  ទំហំ ៤៥ ០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់សាងសង់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង។

កិច្ចប្រជុំប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង  ដឹកនាំកិច្ចប្រជុំដោយលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមពីសំណាក់លោក តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្រុមការងារបច្ចេកទេស នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល មានអ្នកចូលរួមសរុបចំនួន ១៨នាក់ ស្រី ០២នាក់។

អង្គប្រជុំបានសម្រេចដូចជា៖ - បង្កើតក្រុមការងារចម្រុះ ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ជាក់ស្ដែង, - ធ្វើបច្ចុប្បន្នភាព និងសិក្សាវាយតម្លៃផលប៉ះពាល់, - លើកជាជម្រើសជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច។

ចំនួនអ្នកចូលទស្សនា
Flag Counter