សហការជាមួយអាជ្ញាធរឃុំព្រែកខ្សាច់ បានចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ២៧ កក្កដា ២០២៤
87

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ 

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី សុង សុផាត មន្រ្តីជាប់កិច្ចសន្យាការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយអាជ្ញាធរឃុំព្រែកខ្សាច់ បានចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង នៅភូមិព្រែកខ្សាច់ ភូមិយាយសែន និងភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ ដែលផ្ទៃដីចំនួន ១០០ហ.ត ក្នងនោះមានផ្ទៃដីរងការបំផ្លាញមានប្រមាណ ៥០% ក្នុងនោះដំណាំស្រូវនៅចំណុចភូមិយាយសែន និងភូមិសំរុងតាកែវ បានលូតលាស់ឡើងវិញខ្លះហើយមានផ្ទៃដីប្រមាណជា៣០% នៅតែភូមិព្រែកខ្សាច់ ដែលមានការបំផ្លាញ់ខ្លាំង មានផ្ទៃដីប្រមាណជា២០% កំពុងអន្តរាគមន៍។
ក្រុមការងារបានពន្យល់ណែនាំពីវិធានការការពារ និងកម្ចាត់ដូចជា៖
- ត្រូវប្រើប្រាស់ជីអោយមានតុល្យភាព និងមិនត្រូវប្រើជីអាសូរច្រើនហួសហេតុ,
- ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ក្នុងទឹក ហើយបង្ហូរទឹកចេញ និងយកស្បៃមុងត្រងយកដង្កូវទៅកម្ទេចចោល,
- ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារប្រើប្រាស់ក្នុងពេលបាញ់ថ្នាំកសិកម្ម។
ដោយសារមេឃភ្លៀងរហូតមិនរាំងសោះក្រុមការងារអោយកសិកររងចាំមេឃស្រឡះចាំបាញ់ថ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter