សហការជាមួយការិយាល័យកសិកម្ម ធនធានធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ អាជ្ញាធរភូមិ ឃុំ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង ដង្កូវមូរស្លឹក
ចេញ​ផ្សាយ ២៧ កក្កដា ២០២៤
204

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ 

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានដឹកនាំមន្ត្រីជំនាញចំនួន ០២រូប សហការជាមួយការិយាល័យកសិកម្ម ធនធានធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ អាជ្ញាធរភូមិ ឃុំ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង ដង្កូវមូរស្លឹក ៖

ពេលព្រឹក នៅឃុំថ្មស ស្រុកបូទុមសាគរ ដែលរងផលប៉ះពាល់ចំនួន ៣០គ្រួសារ លើទំហំផ្ទៃដីចំនួន ១៣ ហ.ត។

ពេលរសៀល នៅឃុំកណ្តោល ស្រុកបូទុមសាគរ ដែលមានរងផលប៉ះពាល់ចំនួន ៥០គ្រួសារ លើទំហំផ្ទៃដី ២៨ ហ.ត។

ក្រោយពីបានចុះពិនិត្យរួចហើយក្រុមការងារបានពន្យល់ណែនាំពីវិធានការការពារ និងកម្ចាត់ដូចជា៖

- ត្រូវចុះពិនិត្យស្រជាប្រចាំដើម្បីតាមដានពីការបំផ្លាញរបស់សត្វល្អិត និងជំងឺលើដំណាំ,

- ត្រូវប្រើប្រាស់ជីអោយមានតុល្យភាព និងមិនត្រូវប្រើជីអាសូរច្រើនហួសហេតុ, ឪ

- ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ក្នុងទឹករួចយកស្បៃមុងអូសយកដង្កូវទៅកម្ទេចចោល,

- ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈប្រើប្រាស់ សុវត្ថិភាពក្នុងពេលបាញ់ថ្នាំនិងពេលវេលាសមស្របសម្រាបបាញ់ថ្នាំកសិកម្ម។

និងបានចាត់មន្ត្រីជំនាញឱ្យអន្តរាគមន៍បន្តតាមបណ្តាភូមិដែលរងផលប៉ះពាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter