ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម និងលោកស្រី ធឹម ច័ន្ទរស្មី មន្ត្រីការិយាល័យផែកការ-គណនេយ្យ បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍ទីផ្សារ និងផលិតផលទេសចរណ៍ខេត្តកោះកុង ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំនៃមន្ទីរទេសចរណ៍ខេត្ត មានសមាសភាពចូលរួមសរុបចំនួន ២២នាក់ ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម