កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ
ចេញ​ផ្សាយ ២៩ មីនា ២០២៤
218

ថ្ងៃសុក្រ ៥រោច  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

លោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក និងលោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ  បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ដោយមានការចូលរួមពី សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យពាក់ព័ន្ធ សរុបចំនួន ៣៩នាក់ ស្រី ៤នាក់ នៅសាលប្រជុំ (ក) សាលាស្រុកបូទុមសាគរ។

ចំនួនអ្នកចូលទស្សនា
Flag Counter