សិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់សាយតេស
ចេញ​ផ្សាយ ២៩ មីនា ២០២៤
201

ថ្ងៃព្រហស្បតិ៍ ៤រោច  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់សាយតេស (CITES :The Convention on Internaltional Trade in Endangered Species of Wild Fauna and Flora) និងការអនុវត្តអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិសាយតេស (CITES Convention) នៅកម្ពុជា។ សិក្ខាសាលាបណ្ដុះបណ្ដាលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ សរុបអ្នកចូលរួមចំនួន ៨០នាក់ ស្រី ០៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter