កិច្ចប្រជុំផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងលេខ ១៤៦/២៤ សជណ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការចុះបញ្ជីជលយាន និងផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ នៅក្នុងខេត្តកោះកុង
ចេញ​ផ្សាយ ២៧ មីនា ២០២៤
128

ថ្ងៃអង្គារ ២រោច  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងលេខ ១៤៦/២៤ សជណ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការចុះបញ្ជីជលយាន និងផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ នៅខេត្តកោះកុង ក្រោមអធិបតីភាពលោក តុង យ៉ាវ អភិបាលរងនៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យ កសិកម្ម បរិស្ថាន និងធនធានធម្មជាតិ តំណាងលោកមេឃុំទាំង០៤ និងតំណាងគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរទាំង០៣  មានអ្នកចូលរួម ២៧នាក់ ស្រី ០១នាក់ កិច្ចប្រជុំនេះរៀបចំ និងប្រព្រឹត្តធ្វើនៅសាលាស្រុកបូទុមសាគរ។

ចំនួនអ្នកចូលទស្សនា
Flag Counter