វគ្គបណ្តុះបណ្តាល ស្តីពីជំនាញនៃការធ្វើអធិការកិច្ចនាវានេសាទសមុទ្រ
ចេញ​ផ្សាយ ២៧ មីនា ២០២៤
121

ថ្ងៃអង្គារ ២រោច  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីជំនាញនៃការធ្វើអធិការកិច្ចនាវានេសាទសមុទ្រ ក្រោមអធិបតីភាពលោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល ប្រព្រឹត្តទៅនៅវិទ្យាស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រី ០៣នាក់  គាំទ្រដោយ  CAPFISH Capture។

ចំនួនអ្នកចូលទស្សនា
Flag Counter