ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមសិក្ខាសាលាការផ្សព្វផ្សាយលទ្ធផលគម្រោង CLID និងវេទិកាចែករំលែកចំណេះដឹងលើការគ្រប់គ្រងចម្រុះ នៃតំបន់ឆ្នេរដោយគិតគូពីចីរភាព និងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាពសាស្ត្រាចារ្យជំនួយ ងួន កុក្លិកា នាយករងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាប្រធាន គម្រោងសម្ព័ន្ធបម្រែបម្រួលអាកាសធាតុកម្ពុជា(CCCA) កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅនៅ Sea Breeze Hotel & Villa ក្រុងព្រះសីហនុ ដោយមានអ្នកចូលរួមចំនួន ៥៧នាក់ ស្រី ១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម