ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
លោក តាំង សុផាន់ណារិទ្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ នៃរដ្ឋបាលស្រុកស្រែអំបិល។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំដោយលោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីអង្គភាពជំនាញពាក់ព័ន្ធ មន្ត្រីការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សរុបអ្នកចូលរួមចំនួន ១៨នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម