កិច្ចប្រជុំពិភាក្សាលើផែនការអភិវឌ្ឍចម្ការឈើដាំ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២២ មីនា ២០២៤
162

ថ្ងៃព្រហស្បតិ៍ ១២កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

លោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាលើផែនការអភិវឌ្ឍចម្ការឈើដាំ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្ដម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបអ្នកចូលរួមចំនួន ១៨នាក់។

សូមគោរពជូនជ្រាបថា ក្រុមហ៊ុន HMM International C.,Ltd បានទទួលសិទ្ធិផ្ដាច់មុខពីរាជរដ្ឋាភិបាលក្នុងការប្រមូលទិញឈីអាកាស្យា ប្រេងខ្យល់ ពីចម្ការឈើដាំរបស់រដ្ឋទូទាំងប្រទេស។

ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើជីផាត ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ការឈើអាកាស្យា និងប្រេងខ្យល់ ផ្ទៃដីទំហំ ៤០០ហិកតា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចសន្យាលក់ ទិញដើមឈើអាកាស្យា និងប្រេងខ្យល់ ជាមួយក្រុមហ៊ុន HMM International Co.,Ltd ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។  ក្រុមហ៊ុន HMM International Co.,Ltd  បាននិងកំពុងធ្វើការការប្រមូលផលឈើអាកាស្យា តាំងពីខែកុម្ភ: ឆ្នាំ ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter