ប្រជុំ និងចុះត្រួតពិនិត្យទីតាំងព្រៃកោងកាងដែលមានសម្រាប់ និងទីតាំងដែលត្រូវដាំកូនកោងឡើងវិញ នៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ
ចេញ​ផ្សាយ ២២ មីនា ២០២៤
134

ថ្ងៃព្រហស្បតិ៍ ១២កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

វេលាម៉ោង ៩៖០០ នាទីព្រឹក

មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមប្រជុំ និងចុះត្រួតពិនិត្យទីតាំងព្រៃកោងកាងដែលមានសម្រាប់ និងទីតាំងដែលត្រូវដាំកូនកោងឡើងវិញ នៅក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ដឹកនាំដោយលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ប្រព្រឹត្តទៅស្នាក់ការសហគមន៍នេសាទឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានអ្នកចូលរួមចំនួន១១នាក់ ស្រី ០១នាក់។

វេលាម៉ោង ១៥៖០០ នាទីរសៀល

នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរបាន ចូលរួមប្រជុំ និងចុះត្រួតពិនិត្យទីតាំងព្រៃកោងកាងកាងដែលមានសម្រាប់ និងទីតាំងដែលត្រូវដាំកូនកោងកាងឡើងវិញ នៅក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ ដឹកនាំនាំដោយលោក ហ្សួ ស៊ូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសា ប្រព្រឹត្តទៅនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមចំនួន ០៨នាក់ ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter