ចុះត្រួតពិនិត្យករណីសំណើសុំគោលការណ៍ឯកភាពក្នុងការកាត់ដីចំណីឆ្នេរសមុទ្រ០១កន្លែង របស់លោក ង៉ោ ហ៊ាង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ​ស្រុកស្រែអំបិល​ ខេត្តកោះកុង
ចេញ​ផ្សាយ ២២ មីនា ២០២៤
109

ថ្ងៃព្រហស្បតិ៍ ១២កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

លោក ឡាង គីរី អនុប្រធានមន្ទីរ បានចូលរួមចុះត្រួតពិនិត្យករណីសំណើសុំគោលការណ៍ឯកភាពក្នុងការកាត់ដីចំណីឆ្នេរសមុទ្រ០១កន្លែង របស់លោក ង៉ោ ហ៊ាង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ​ស្រុកស្រែអំបិល​ ខេត្តកោះកុង ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការង គ.អ.ឆ.ក ។

ចំនួនអ្នកចូលទស្សនា
Flag Counter