កិច្ចប្រជុំក្រុមការងារសិក្សាដើម្បីស្នើសុំបំបែកភូមិ បង្កើតភូមិ និងកែសម្រួលព្រំប្រទល់ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង
ចេញ​ផ្សាយ ២០ មីនា ២០២៤
118

ថ្ងៃអង្គារ ១០កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំក្រុមការងារសិក្សាដើម្បីស្នើសុំបំបែកភូមិ បង្កើតភូមិ និងកែសម្រួលព្រំប្រទល់ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពីលោកមេភូមិកំលត និងភូមិជាំស្លានៃឃុំជីផាត លោកមេឃុំជីផាត លោកស្រីអភិបាលស្រុកថ្មបាំង និងលោកមេភូមិឈូកនៃឃុំជីខលើ លោកជំទប់ទី១ឃុំជីខលើ លោកអភិបាលរងស្រុកស្រែអំបិល ដោយធ្វើការពិភាក្សាទៅលើទីតាំងដីដែលបានវាស់វែងដោយបទបញ្ជា ០១ បប នៅចំណុចផ្នែកខ្លះនៃភូមិកំលត ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter