ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមពិធីបិទការប្រកួតកីឡាបាល់ទាត់សិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៤ នៅបរិវេណកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
នេះជាប្រកួតយកជើងឯករវាងសិស្សមកពីសាលាបឋមសិក្សារស្មីសាមគ្គី នៃរដ្ឋបាលក្រុងខេមរភូមិន្ទ និងសាលាបឋមសិក្សាកោះស្រឡៅ នៃរដ្ឋបាលស្រុកកោះកុង។ ជាលទ្ធផល ក្រុមកីឡាករមកពីសាលាបឋមសិក្សារស្មីសាមគ្គី ទទួលបានពានជ័យលាភី ដោយគ្រាប់បាល់ប៉េណាំងទី ៤-៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម