ប្រជុំដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយសារគម្រោងសាងសង់បង្គោលភ្លើងខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុលពីគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងមេទឹក មកស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ចេញ​ផ្សាយ ១៩ មីនា ២០២៤
102

ថ្ងៃចន្ទ ៩កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ 

លោក ឡាង គីរី អនុប្រធានមន្ទីរ និងលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយសារគម្រោងសាងសង់បង្គោលភ្លើងខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុលពីគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងមេទឹក មកស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលមហាស្រព្វខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង លោកអុនប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ក្រុមការងារបច្ចេកទេស នៃអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹកហាយដ្រូផៅវ័រ និងបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ សរុបអ្នកចូលរួម ចំនួន ៥០នាក់។

សូមគោរពជម្រាបជូន គម្រោងសាងសង់បង្គោលភ្លើងខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ពីគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងមេទឹក  មកកាន់ស្ថានីយអគ្គិសនី ក្រុងខេមរភូមិន្ទ  មានចម្ងាយប្រវែង ៥៣គីឡូម៉ែត្រ ស្ថាបនាកាត់លើដីព្រៃឈើរបស់រដ្ឋ ចម្ងាយប្រវែង ៣៣គីឡូម៉ែត្រ និងស្ថាបនាកាត់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ចម្ងាយប្រវែង ២០គីឡូម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់ដីលំនៅដ្ឋាន ចម្ការដាំណាំឈើហូបផ្លែ ចម្ការកៅស៊ូ ចម្ការស្វាយចន្ទី.....របស់ប្រជាពលរដ្ឋ ចំនួន ៦៥គ្រួសារ នៅចំណុចវង់តាថាក់ ភូមិចាំយាម និងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលរដ្ឋ និងភាគីម្ចាស់គម្រោង នឹងសងការខូចខាតទាំងនោះ ទៅតាមទំហំជាក់ស្ដែង។

ចំនួនអ្នកចូលទស្សនា
Flag Counter