ប្រជុំ ពិនិត្យពិភាក្សាលើការប្រមូលផល អនុផលព្រៃឈើ (ផ្លែសំរង) ក្នុងខេត្តកោះកុង។
ចេញ​ផ្សាយ ១៦ មីនា ២០២៤
114

ថ្ងៃសុក្រ ៦កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំ ពិនិត្យពិភាក្សាលើការប្រមូលផល អនុផលព្រៃឈើ (ផ្លែសំរង) ក្នុងខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកកោះកុង ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ០៩នាក់។ ក្រោយកិច្ចប្រជុំក្រុមការងារបានចុះជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ប្រមាណ ១២០នាក់ ដែលបានធ្វើដំណើរពីគ្រប់ទិសទីក្នុងគោលបំណងចូលព្រៃប្រមូលផ្លែសំរង ក្នុងភូមិសាស្ត្រស្រុកកោះកុង ខេត្តកោះកុង។

ក្នុងពិធីជួបជុំជាមួយបងប្អូនអ្នកប្រមូលផ្លែសំរង នាពេលនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត បានលើកដៃសំពះអង្វរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ កុំប្រមូលផ្លែសំរង តាមរបៀបកាប់បំផ្លាញ ផ្ដួលរំលំដើមសំរងឱ្យសោះ ព្រោះទង្វើនេះជាការល្មើសច្បាប់។ យើងគួរប្រមូលផ្លែសំរង តាមរបៀបដូនតារបស់យើង ដោយរើសប្រមូលឡើងអង្រួនមែកឈើ ឬដោយប្រើទំពក់បេះផ្លែសំរង។

ក្រៅពីនេះលោកអភិបាលរងខេត្ត ណែនាំនិងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមដាំដើមសំរង នៅតាមទីតាំងដីទំនេរ ឬតាមព្រំដីលំនៅដ្ឋានរបស់បងប្អូន ដើម្បីចូលរួមរក្សាពូជឈើដ៏មានតម្លៃនេះសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter