ពិធីប្រគល់អូប័រចំនួន ០១គ្រឿង កម្លាំង ៤០សេះ ដល់សហគមន៍នេសាទសម្រស់កោះស្តេច និងចូលរួមលែងអណ្តើកសមុទ្រ (ក្រាស់) ចំនួន ០១ក្បាល
ចេញ​ផ្សាយ ១៦ មីនា ២០២៤
122

ថ្ងៃសុក្រ ៦កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ 

ពេលព្រឹក លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានចូលរួមក្នុងកម្មពិធីប្រគល់អូប័រចំនួន ០១គ្រឿង កម្លាំង ៤០សេះ ដល់សហគមន៍នេសាទសម្រស់កោះស្តេច ក្រោមអធិបតីភាពលោក សាយ ង៉ែត អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ កម្មវិធីនេះប្រព្រឹត្តទៅនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានអ្នកចូលរួមចំនួន ១៦នាក់ ស្រី ០៣នាក់ គាំទ្រដោយអង្គការ (FFI)។

និងនៅរសៀលបានចូលរួមលែងអណ្តើកសមុទ្រ (ក្រាស់) ចំនួន ០១ក្បាល, ទម្ងន់ ១,៩០គក្រ, បណ្តោយ ២៦ស.ម, ទទឹង ២២ស.ម, កឹបស្លាកលេខ: KH 2401 នៅចំណុចពយជប៉ុន ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter