កិច្ចប្រជុំពិភាក្សា ស្តីពីការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទឃុំជ្រោយស្វាយ
ចេញ​ផ្សាយ ១៥ មីនា ២០២៤
92

ថ្ងៃព្រហស្បតិ៍ ៥កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

លោកនាយខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទឃុំជ្រោយស្វាយ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយលោក លី ចន្ទរាសី អភិបាលរងស្រុកស្រែអំបិល និងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្មស្រុក មេឃុំជ្រោយស្វាយ និងមេភូមិពាក់ព័ន្ធ មានអ្នកចូលរួមសរុបចំនួន ១៣នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។

ចំនួនអ្នកចូលទស្សនា
Flag Counter