ចុះពិនិត្យ ទប់ស្កាត់ ការសង់ខ្ទម ដោយគ្មានការខុសច្បាប់ លើដីចម្ការឈើរបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ចេញ​ផ្សាយ ១៤ មីនា ២០២៤
161

ថ្ងៃពុធ ៤កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌ បានដឹកនាំលោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើដងទង់ លោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ និងលោក មាស សំអាន នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ បានចុះពិនិត្យ ទប់ស្កាត់ ការសង់ខ្ទម ដោយគ្មានការខុសច្បាប់ លើដីចម្ការឈើរបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពេលចុះប្រតិបត្តិការក្រុមការងារពិនិត្យឃើញមានការសង់ខ្ទមថ្មី ចំនួន ០៥ខ្ទម ក្នុងនោះបានជួបម្ចាស់ខ្ទម ចំនួន ០២នាក់ :១- ឈ្មោះ យិប សុខុន ភេទស្រី អាយុ ៤៤ឆ្នាំ ម្ចាស់ខ្ទមព្រមធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង ក្នុងរយៈពែល ១៥ថ្ងៃ  គិតចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅ។ ២- ឈ្មោះ លឹម ភឿន ភេទស្រីអាយុ ៥៥ឆ្នាំ  និងប្ដីឈ្មោះ ណុប សារិទ្ធ អាយុ ៦២ ឆ្នាំ បានសង់ខ្ទម ទំហំ ៦ម. x ៨ម. លើដីចំម្ការឈើ ទំហំ ១៦ម.x២៧ម.។ ក្រុមការងារបានណែនាំឱ្យម្ចាស់ខ្ទមធ្វើការរុះរើ តែម្ចាស់ខ្ទមពុំព្រមធ្វើការរុះរើ ដោយមូលហេតុគ្មានកន្លែងស្នាក់នៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter