ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការ Save The children ចុះតាមដាន ត្រួតពិនិត្យការដាំដុះដំណាំបន្លែ ស្វាយចន្ទី និងជួបជាមួយគណៈកម្មការក្រុមកសិករអ្នកផលិត (ប្រធាន អនុប្រធាន ជំនួយការ) អំពីនីតិវិធីនៃការបែងចែកភាគលាភដល់សមាជិកក្រុមសន្សំប្រាក់ នៅភូមិប្រទាល ភូមិជីត្រេះ និងភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានចំនួន ០៨នាក់ ស្រី ០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម