ចុះតាមដានសកម្មភាពពីការកត់ត្រាបញ្ជីស្មាមរបស់ក្រុមសន្សំប្រចាំខែក្រុមកសិករអ្នកផលិត និងចុះត្រួតពិនិត្យតាមដានកសិករក្នុងគម្រោងពីការអនុវត្តបច្ចេកទេសដាំដុះ និងត្រួតពិនិត្យការជីកស្រះសម្រាប់ការដាំដុះឱ្យមាននិរន្តរភាព
ចេញ​ផ្សាយ ១៤ មីនា ២០២៤
127

ថ្ងៃពុធ ៤កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ 

លោក គង់ មិនា ប្រធាការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្យសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ Save The children ប្រចាំស្រុកស្រែអំបិល ចុះតាមដានសកម្មភាពពីការកត់ត្រាបញ្ជីស្មាមរបស់ក្រុមសន្សំប្រចាំខែក្រុមកសិករអ្នកផលិត និងចុះត្រួតពិនិត្យតាមដានកសិករក្នុងគម្រោងពីការអនុវត្តបច្ចេកទេសដាំដុះ និងត្រួតពិនិត្យការជីកស្រះសម្រាប់ការដាំដុះឱ្យមាននិរន្តរភាព រួមជាមួយថវិការបដិភាពចំនួន ៥០០$ របស់គម្រោងស្ទៀរ ចំនួន ០៣គ្រួសារ ស្ថិតនៅផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ និងបន្តចុះត្រួតពិនិត្យការដាំដុះដំណាំបន្លែកសិករគម្រោងនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter