ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
ពេលព្រឹក
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម និងលោក ឈាង សេងឃន់ ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលកិច្ចប្រជុំពិភាក្សាការងារលើសេចក្តីព្រៀងលទ្ធផលបឋមនៃសវនកម្មកិច្ចប្រតិបត្តិការ ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិកម្រិតរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក នៃខេត្តកោះកុង។ ក្រោមអធិបតីភាពបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ និងបណ្ឌិត សំ ឃៀតវៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីបណ្ដាគ្រប់អង្គភាពបន្ទីរនានាជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ មេបញ្ជាការឬតំណាងកងកម្លាំងប្រាប់អាវុធទាំងបីប្រភេទ ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម