ចុះពិនិត្យសិក្សាស្រាវជ្រាវសាវតាដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី លើទីតាំងស្នើសុំចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានដីទំហំ ៤៨,៣១ ហិកតា ស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១៣ មីនា ២០២៤
117

ថ្ងៃអង្គារ ៣កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចុះពិនិត្យសិក្សាស្រាវជ្រាវសាវតាដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី លើទីតាំងស្នើសុំចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានដីទំហំ  ៤៨,៣១ ហិកតា ស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ការចុះពិនិត្យសិក្សាស្រាវជ្រាវសាវតាដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី ដឹកនាំដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល។ បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងដីស្នើសុំចុះបញ្ជីស្ថិតក្នុងអនុក្រឹត្យ ៣០ អនក្រ បក កាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ និងមានការដាំដំណាំដូចជា ដូង ទុរ៉េន ដាំឈើអាកាស្យា .  .។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter