ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប បានសហការជាមួយនាយដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ០៤រូប នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ០១រូប បានចុះជួបប្រជុំជាមួយគណៈកម្មការសហគមន៍នេសាទឃុំជ្រោយប្រស់ ស្តីពីការតាមដានការងារអនុវត្តគម្រោងក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ដែលមានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០៨នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំជ្រោយប្រស់។ និងនៅវេលាម៉ោង ២:០០ នាទី ក្រុមការងារបន្តធ្វើការកិច្ចប្រជាជាមួយគណៈកម្មការសហគមន៍នេសាទឃុំព្រែកខ្សាច់ មានអ្នកចូលរួមសរុបចំនួន ២៦នាក់ ស្រី ១៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម