ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានរួមសហការជាមួយអង្គការ Save The children រៀបចំកិច្ចប្រជុំក្រុមកសិករអ្នកផលិត ចំនួន ០២ក្រុម អំពីនិតិវិធីនៃការបែងចែកភាគលាភដល់សមាជិកសន្សំប្រាក់ បញ្ហាប្រឈមនានា ជាពិសេសផ្សព្វផ្សាយពីបញ្ហានៃការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទី កុំអោយគាត់បារម្មណ៍ ត្រូវហាលគ្រាប់ចន្ទីទុកបើឈ្មួញទម្លាក់តម្លៃខ្លាំង និងផែនការបន្ទាប់របស់ក្រុមក្រោយពេលគម្រោងបញ្ចប់ នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ មានអ្នកចូលរួមសរុប ១១នាក់ ប្រុស ០៣នាក់ និងនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ មានអ្នកចូលរួមសរុប ១៧នាក់ ស្រី ០៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម