ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះផ្សព្វផ្សាយ និង សេចក្តីជូនដំណឹងលេខ ០០៦ កសក.ខកក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ដល់អ្នកនេសាទប្រើឧបករណ៍រនងសំបកខ្យងធ្នាក់មឹកបានចំនួន ០២ទូក នៅចំណុចកៀនទឹក ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យទៅទំនាក់ទំនងដាក់ពាក្យស្នើសុំធ្វើអាជីវកម្មនេសាទ និងបង់ថ្លៃឈ្នួលដែននេសាទប្រចាំឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម