ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ របស់ក្រុមហ៊ុន ស៊ី អ៊ិន អេស៊ា អេហ្គ្រីខលឈ័រ, ក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងក្រុមហ៊ុន លឹម លុង ខូអិលធីឌី ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម