កិច្ចប្រជុំពិភាក្សារកដំណោះស្រាយករណីប្រជាពលរដ្ឋរស់នៅចំណុចអាវឡាតាន់ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ស្នើសុំតបណ្ដាញទឹកប្រើប្រាស់ពីប្រភពទឹកលើភ្នំកោះកុងក្រៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៤
169

ថ្ងៃអង្គារ ១១កើត  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សារកដំណោះស្រាយករណីប្រជាពលរដ្ឋរស់នៅចំណុចអាវឡាតាន់ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ស្នើសុំតបណ្ដាញទឹកប្រើប្រាស់ពីប្រភពទឹកលើភ្នំកោះកុងក្រៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាឃុំជ្រោយប្រស់ ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០២ នាក់ ។

ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះទៅពិនិត្យទីតាំងស្នើសុំតបណ្ដាញទឹកចែកចាយជូនប្រជាពលរដ្ឋ នៅចំណុចអាវឡាតាន់កោះកុងក្រៅ នៃភូមិជ្រោយប្រស់ ដែលមានប្រជាពលរដ្ឋរស់នៅ ចំនួន ៧០ គ្រួសារ។ សូមគោរពជូនជ្រាបថា កោះកុងក្រៅ  ស្ថិតក្នុងដីគម្របព្រៃឈើ  និងមានប្រភពទឹកសាប ចំនួន ០៣កន្លែង  បច្ចុប្បន្នមានអាជីវករចំនួន ០២គ្រួសារ កំពុងប្រកបរបបរលក់ទឹក ជូនប្រជាពរដ្ឋ និងអ្នកនេសាទ ក្នុងតម្លៃ ៥ ០០០៛ ក្នុង ១ ម៉ែត្រត្រីគុណ។ 

រីឯកិច្ចប្រជុំពិភាក្សាលើសំណើសុំតបណ្ដាញទឹកពីលើភ្នំកោះកុងក្រៅ នាថ្ងៃនេះ គឺជាសំណើថ្មីមួយទៀតរបស់ប្រជាពលរដ្ឋ សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធដទៃទៀតតាមរយៈសមាគមនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់តបណ្ដាញទឹកជូនប្រជាពលរដ្ឋនៅតំបន់អាវឡាតាន់ ប្រើប្រាស់ទឹក ដោយមិនគិតថ្លៃ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter