ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក លី សុវណ្ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមប្រជុំពិភាក្សាលើកសំណើសុំចុះបញ្ជី និងធ្វើប័ណ្ណកម្មសិទ្ធិដីទំហំ ៣២ ហិកតា ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ឈ្មោះ ឃុត ខេម៉ា។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកបូទុមសាគរក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួម ចំនួន ២២នាក់ ស្រី ០៣នាក់ ។
ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្ដែងឃើញថា៖ ទីតាំងដីស្នើសុំចុះបញ្ជី ជាដីមានដុះព្រៃឈើ ដីព្រៃលិចទឹក ពុំមានការដាំដំណាំអាស្រ័យផលអ្វីឡើយ ពីមុនជាដីព្រៃឧទ្យាជាតិបូទុមសារគរ។ បច្ចុប្បន្នដីស្នើសុំចុះបញ្ជីស្ថិតក្នុងអនុក្រឹត្យលេខ ៣០ អនក្រ.បក កាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម