កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈថ្នាក់ខេត្តជាមួយមន្ទីរជំនាញ និងស្ថានប័នពាក់ព័ន្ធក្នុងខេត្តកោះកុង ដើម្បីបានជាធាតុចូលដាក់ក្នុងរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២៤
131

ថ្ងៃសុក្រ ៧កើត  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ 

លោក ឡាង គីរី អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈថ្នាក់ខេត្តជាមួយមន្ទីរជំនាញ និងស្ថានប័នពាក់ព័ន្ធក្នុងខេត្តកោះកុង ដើម្បីបានជាធាតុចូលដាក់ក្នុងរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់របស់ក្រុមហ៊ុនចំនួន ០២គឺមាន ១.ក្រុមហ៊ុន អេសវី អ៊ែសេត គ្រប់ដណ្តប់លើទំហំផ្ទៃដី ៤០៤ ហិកតា ស្ថិតនៅមាត់ព្រែកស្នាគង់ ឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង និង ២.ក្រុមហ៊ុន អេសអេស ហ្គោល ត្រេឌីង ឯ.ក លើផ្ទីដីទំហំ ៥២៨ ហិកតា ស្ថិតនៅក្នុងភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ () សាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter